ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរត្រេះ ក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ មានការភ្ញាក់ផ្អើល ប្រទះឃើញសាកសពជនជាតិចិនម្នាក់ ដាច់ខ្លួនជាពីរកំណាត់ ដោយមានថង់ពណ៌ខ្មៅរុំជិត នៅក្នុងថង់នោះមានភួយចំនួន០៣ជាន់ រុំសាកសពមួយកំណាត់ខ្លួនផ្នែកខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើកោសល្យវិច័យរួច ជាលទ្ធផលសាកសព០១កំណាត់ខ្លួននេះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ មិនស្គាល់អត្ដសញ្ញាណ។
ស្លាកស្នាមលើសាកសព សាកសព០១កំណាត់ត្រឹមចង្កេះឡើងលើ, សា្នមរបួស ចំនួន១៧កន្លែង លើខ្លួនសាកសព ដោយសារវត្ថុរឹងមុតស្រួច និងស្នាមកាត់ផ្ដាច់ខ្លួន ជាពីរកំណាត់ដោយវត្ថុមុត។
សពជនរងគ្រោះ ត្រូវធ្វើឃាតនៅកន្លែងផ្សេង ដោយបានកាត់ផ្ដាច់ខ្លួន ចេញជាពីរកំណាត់ ហើយបានរុំវិចខ្ចប់មួយកំណាត់ខ្លួនខាងលើ យកមកផ្លុងចោល នៅក្នុងដីឡូតិ៍ទីតាំងខាងលើ។
មូលហេតុបមឋ៖ ឃាតកម្មគិតទុកជាមុន សង្ស័យរឿងគំនុំ។
បច្ចុប្បន្នសាកសព បានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ កំពុងស្វែងរកអត្ដសញ្ញាណ និងសាច់ញាតិនៃសព ខណៈកម្លាំងជំនាញ កំពុងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់