សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចខ្សែភ្លើងដោយយកកាំបិតខ្វែវកាប់លើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០៥នាទី ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (ប្រើប្រាស់អំពើហិង្សា កាប់ដោយកាំបិតខ្វែវ) នៅចំណុចស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់និងប្រើប្រាស់អាវុធខុសច្បាប់បានជាច្រើននាក់…

ព្រះសីហនុ:នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបានព័ត៌មានថា មានជនសង្ស័យ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាព ឆក់កាបូបបុរសជនជាតិចិន០១នាក់ នៅចំណុចកែងផ្លូវលេខ៥០២ ស្ថិតនៅ ភូមិ៤ សង្កាត់៤…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿងម៉ាកIphone12 ProMax…

ព្រះសីហនុ:នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចក្រោយភ្នំមាសចាស់ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក…

ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជិះម៉ូតូឆក់ទូរសព្ទ័ពីនារីម្នាក់…

ព្រះសីហនុ:នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចផ្លូវកែងគុជអាស៊ីឆ្ពោះទៅជីងប៉ីបី ស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ។ បន្ទាប់ពីទទួលបានបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ

កោះកុង:ថ្ងៃទី 29/05/2023 វេលាម៉ោង 1:00 និង 30 នាទីរំលងអាធ្រាត នៅចំណុច ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បញ្ច្រាស់ទិសគ្នា បណ្តាលអោយមនុស្សម្នាក់ស្លាប់ប្រុស។ – ជនបង្កឈ្មោះYANGCHANGBO ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនបើករថយន្តម៉ាកព្រុសពាក់ស្កាកលេខភ្នំពេពញ2BT9380។ –…

នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុដដោយខុសច្បាប់

ព្រះសីហនុ : យោងតាផេក អអ្គស្នងការស្ឋាននគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុដដោយខុសច្បាប់ នៅកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា…

សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យខ្មែរចិន ៦នាក់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទីយប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង១៤ រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន $៣,៥០០…

ចិនបើកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បុករថយន្តស៊ីណាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័ មួយគ្រឿង ជ្រុលបុករថយន្តស៊ីណានៅផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦១ កែងនឹងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាមួយ៤នាក់ទៀតសុទ្ធតែជនជាតិដូចគ្នា…

ជនជាតិចិនស្រវឹងស្រាបើករថយន្ត Lexus ធ្លាក់ផ្លូវ ជ្រុលបុកបង្គោលប៉ាណូ បណ្ដាលឲ្យរកាខូចខាត

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត Lexus RX-400h មួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ផ្លូវជ្រុលបុកបង្គោលប៉ាណូវៀចបត់ជាពីរ ឯរថយន្តដាច់កាឡេកង់ខាងមុខទៅលេខរួច។ ហេតុការណ៍នេះ កាលឡើងកាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង អមផ្លូវរថភ្លើង ស្ថិតក្នុងកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់…