កណ្ដាលៈ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១និង១០នាទីអធ្រាត្រ នៅចំណុចមាត់ទន្លេមេគង្គ ដេប៉ូខ្សាច់ឈ្មោះ វ៉ែង ប៉េងឃាង មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់ ស្ថិតភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ចំរើន សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងឡានដឹកគ្រឿងសំណង់ រស់នៅភូមិ/ឃុំកើតហេតុ (ស្លាប់)។
វត្ថុតាងដកហូតបាន៖ ខ្សែភ្លើង២ដុំ ប្រវែង ៣០ម៉ែត្រ ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រានៅមុខបន្ទប់ខ្លួន ខណៈកើតហេតុ កម្មករដែលដេកបន្ទប់ជិតគ្នា បានឮសំទ្បេង ជនរង
គ្រោះស្រែកហៅខ្លួន ពីមាត់ទន្លេ ក៏ដើរទៅមើលឃើញជនរងគ្រោះ ដេកដួលនៅលើភក់ មាត់ច្រាំងទន្លេដោយដៃ
ទាំងពីរឱបជាប់ខ្សែភ្លើង និងដងឫស្សីដែលមានចម្ងាយ១០ ម៉ែត្រពីបន្ទប់ ឃើញដូចនោះ ខ្លួនបានដើរទៅដកឌុយ ដែលជាប់នឹងព្រីក្នុងបន្ទប់ជនរងគ្រោះ ហើយស្រែកឆោឡោឲ្យគេជួយ តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការពិនិត្យឃើញថា សពពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់