ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២ ខែតុសា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ស្រ៊ុន សីហា អាយុ ៤ឆ្នាំ ឪពុកឈ្មោះ ស្រ៊ុន លីស៊ីម និងម្តាយមិនស្គាល់ឈ្មោះ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះ ចុះលេងទឹកទន្លេ ដោយគ្មានអ្នកដឹង។

ក្រោយត្រួតពិនិត្យសព និងធ្វើកំណត់ហេតុរួច សមត្ថកិច្ច បានប្រគល់សពឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់