កំពតៈ កាលពីវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈកើតឡើង ត្រង់ចំណុចស្រែជោគ ស្ថិតភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត។
ជនសង្ស័យឈ្មោះ នី កែវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុ។
ជនរងគ្រោះឈ្មោះ ច.ស អាយុ ៩ឆ្នាំ។
វត្ថុតាងដកហូតបាន៖ កាំបិតប៉័ងតោ ១ដើម។
ដំណើររឿង៖ ជនសង្ស័យបានយក កាំបិតប៉ាំងតោកាប់ទៅលើជនរងគ្រោះ មុននិងក្រោយការចាប់រំលោភ បណ្ដាលឲ្យរងរបួស.កជាច្រើនកាំបិត និងលើផ្ទៃមុខធ្ងន់ធ្ងរ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ព្រមទាំងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់