ភ្នំពេញៈ មែកពោធិ៍បាក់ធ្លាក់សង្កត់ខ្សែភ្លើងទុស្សេបង្កជាអគ្គិភ័យបាញ់ពន្លត់អស់មួយរថយន្តទើបរលត់។
ហេតុការណ៍នេះបានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាម វិថីព្រះសុធារស កែង វិថីព្រះសីហនុក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រាប់តែមែកពោធិ៍បានបាក់សង្កត់ធ្លាក់មកលើខ្សែភ្លើង ដែលនៅក្រោមមែកនោះបណ្តាលឲ្យទុស្សេចេញផ្សែងបង្កជាអគ្គិភ័យ ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅក្បែរនោះហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាញ់ពន្លត់អស់មួយរថយន្តទើបរលត់ទាំងស្រុង។
បញ្ជាក់៖ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ៕
មតិយោបល់