កំពង់ចាមៈ ផ្ទះលក់ម៉ូតូមួយកន្លែងស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវក្រុមចោរប្រដាប់អាវុធ មានគ្នា២នាក់ចូលធ្វើសកម្មភាពប្លន់យ៉ាងគគ្លើន ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៧ និង៤៥នាទីព្រឹកថ្ងៃទី២៣ កក្កដា ២០១៦ នេះ ដោយជំហានដំបូងឮថា អស់ប្រាក់២ ទៅ៣ម៉ឺនដុល្លារឯណោះ ហើយក្រុមចោរគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈក្រុមចោរបានវាយម្ចាស់ផ្ទះរហូតសន្លប់ទៀតផង។
ស្ត្រីជាម្ចាស់ផ្ទះឈ្មោះប៉ូច ផានី អាយុ៤២ឆ្នាំ មានប្តីឈ្មោះវ៉ា ឃ្លាំង អាយុ៤៧ឆ្នាំ បានចេញទៅក្រៅបាត់ ហើយក្រុមចោរបានចូលធ្វើសកម្មភាពប្លន់វាយឱ្យរងរបួសត្រង់ក្បាលសន្លប់ ហើយរើកកាយទូយកទ្រព្យសម្បត្តិឡើងហ្មត់។
ប្រភពពីមន្ត្រីគនរបាលឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវក្រុមសាច់ញាតិដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាម ។ ក្រោយពីបានធូរស្រាល ក៏ដឹកត្រឡប់មកផ្ទះវិញ ហើយត្រូវសមត្ថកិច្ចសួរនាំជុំវិញរឿងហេតុ ដែលបានកើតឡើង ក្រោយពីមានអំពើប្លន់នេះ ។
គិតរហូតមកដល់វេលាម៉ោងជាង១២ថ្ងៃដដែលនេះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងតែធ្វើការតាមប្រមាញ់ក្រុមចោរទាំងនោះ ហើយ តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា ចាប់បានជនសង្ស័យណាម្នាក់នោះទេ៕
មតិយោបល់