ព័ត៌មានជាតិ

អាសូរណាស់!!! អាយុប្រហែល ៨ខែសោះ ក៏ត្រូវឪពុកម្ដាយបោះបង់ចោលទៅហើយ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានយកទារកអាយុប្រហែល ៨ខែ ទៅផ្ញើអ្នកលក់ប្រដាប់ប្រដារក្មេងលេង ខណៈពេលមេឃភ្លៀងធ្លាក់ខ្លាំង ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង គាត់កំពុងជ្រកភ្លៀង នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផា លុះក្រោយមកម៉ោងជាង ៥ល្ងាច ស្រាប់តែមានបុរសម្នាក់បីទារកអាយុប្រហែល ៨ខែនោះ មកផ្ញើគាត់ រួចប្រាប់ថា ទៅនោះមួយភ្លេតហើយឲ្យគាត់ជួយមើលថែបន្តិចទៀត ត្រលប់មកយកកូនវិញ តែទៅបាត់៥ម៉ោង រហូតមកដល់ម៉ោងជាង ១០យប់ហើយ មិនទាន់ឃើញត្រលប់មកវិញ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពទារកតូចនោះ ទើបគាត់ទូរស័ព្ទផ្ដល់ដំណឹងទៅវិទ្យុABC ផ្សាយសម្លេងផ្ទាល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោម ពេញម្ដុំមន្ទីរពេទ្យគន្ធបុប្ផា។ ក្រោយមកក្រុមការងារវិទ្យុABC មានកញ្ញា ផាន់នី និងលោកដំឡូង បានយករថយន្តអន្តរាគមន៍វិទ្យុABC ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ដល់ឲ្យវិទ្យុABC សម្រាប់ជួយធ្វើការងារមនុស្សធម៌ក្នុងសង្គម ចុះទៅទទួលយកក្មេង ពីបុរសដែលជាអ្នកលក់ប្រដាប់ប្រដារក្មេងលេង រួចនាំយកទៅស្នាក់នៅបណ្ដោះអាសន្នសិននៅស្ថានីយ៍វិទ្យុABC ដើម្បីជួយថែទាំ និងជួយផ្សាយប្រកាសរកឪពុកម្ដាយ ឬអ្នកណាដែលស្គាល់ ទារកដែលមានភិនភាគដូចក្នុងរូបខាងលើនេះ អាចមកទទួលយកទៅផ្ទះវិញ។

បច្ចុប្បន្នទារកដែល បុរសមិនស្គាល់អត្តសញ្ញាណ យកទៅផ្ញើនឹងអ្នកលក់ប្រដាប់ប្រដារក្មេងលេងនោះ ត្រូវបានក្រុមការងារវិទ្យុABC ទទួលយកទៅស្នាក់នៅបណ្ដោះអាសន្ននៅវិទ្យុABC រង់ចាំស្រាវជ្រាវរកម្ដាយក្មេងរងគ្រោះខាងលើឲ្យមកយកត្រលប់យកទៅផ្ទះវិញ៕

មតិយោបល់