ភ្នំពេញៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០០និង១០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចបន្ទប់ជួលលេខ៤ ផ្លូវលេខ១០៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ណ.ស អាយុ ១៥ឆ្នាំ ស្ថិតខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករធ្វើសរសរគ្រឹះ ស្នាក់នៅបន្ទប់ជួលខាងលើ។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-7395 មានលេខតួ និងលេខម៉ាស៊ីន៩៧៩១៥៧៧។
ដំណើររឿង៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី ក្មេងស្រីរងគ្រោះ បានទូរស័ព្ទទៅជនសង្ស័យឲ្យមកយកខ្លួន ទៅលេងបន្ទប់ជួលជនសង្ស័យ។ លុះវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃដដែល ជនសង្ស័យ បានជិះម៉ូតូទៅចាំយកជនគ្រោះនៅមុខផ្សារដើមទ្រាំង ហើយជនរងគ្រោះក៏បានដើរចេញពីផ្ទះទៅជួបជនសង្ស័យ រួចឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ មកបន្ទប់ជួលខាងលើ។
ខណៈមកដល់បន្ទប់ ក្មេងស្រីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ជួលមុន ចំណែកជនសង្ស័យដើរចូលតាមក្រោយ រួចបិទទ្វារចាក់គន្លឹះពីខាងក្នុង ហើយជនសង្ស័យក៏រួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេច។ បន្ទាប់មកជនសង្ស័យ ឌុបក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះ ម្ដាយសួរនាំកូនពីរឿងបាត់ចេញពីផ្ទះ ទើបក្មេងស្រីរងគ្រោះ ប្រាប់រឿងរ៉ាវខាងលើ ក្រោយបានដឹងរឿង ម្ដាយបាននាំក្មេងស្រីរងគ្រោះ មករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរលួស ឲ្យជួយអនរាគមន៍។
បច្ចុបន្នសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់