ឥណ្ឌា៖បើយោងតាមប្រភពព័ត៌មាន yourjewishnews ដែលចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្មេងស្រីម្នាក់បានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ បន្ទាប់ពីគេចាប់ដុតទាំងរស់ដោយសារតែមិនព្រមឲ្យគេរំលោភ។ ក្មេងស្រីវ័យ ១៦ ឆ្នាំរូបនោះរស់នៅក្នុងស្រុក Shamli នៃទីក្រុង Kairana ប្រទេសឥណ្ឌាត្រូវបានបុរសម្នាក់ដែលជាអ្នកជិតខាងនឹងគ្នា បន្ទាប់ពីនាងព្យាយាមរើបំរាស់ក្នុងខណៈគាត់ប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈ។ ជនសង្ស័យដែលដុតនាងទាំងរស់មានឈ្មោះ Surender Kashyap វ័យ ២២ ឆ្នាំបានព្យាយាមធ្វើអត្តឃាតខ្លួនឯងដោយថ្នាំពុល បន្ទាប់ពីដឹងកំហុសរបស់ខ្លួន។
នៅយប់ថ្ងៃច័ន្ទ Kashyap បានទៅផ្ទះរបស់ក្មេងស្រីពេលដែលនាងនៅតែម្នាក់ឯង ឃើញឱកាសល្អគាត់ក៏ព្យាយាមរំលោភនាងតែម្តង។ ប៉ូលិសបានឲ្យដឹងថា នៅពេលដែលក្មេងស្រីនោះរើសបំរាស់ខ្លាំងពេក Kashyp ក៏បានជះប្រេងកាតទៅលើខ្លួនរបស់នាងរួចដុតទាំងកំហឹង។ ក្រោយពីហេតុការណ៏នេះកើតឡើងក្មេងស្រីរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីពេទ្យមួយនៅក្នុងស្រុកនោះ ប៉ុន្តែរាងកាយរបស់នាងត្រូវរលាក ៨០ ភាគរយ។ ទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ដោយសាររបួសធ្ងន់ធ្ងរពេកនាងបានស្លាប់បាត់បង់ជីវិតនៅក្នុងពេលព្យាបាល៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់