បាត់ដំបងៈ នៅថ្ងៃទី៨ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងម៉ូតូពីរគ្រឿង និងរថយន្ត ត្រង់ចំណុចផ្លូវបំបែកស្ពានវែង ស្ថិតក្នុងក្រុមទី៤ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនបង្កឈ្មោះ នុន សុឃៀង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
ជនរងគ្រោះឈ្មោះ គិន វេត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-8735 មកដល់កន្លែងកើតហេតុជាផ្លូវកោង បើកបរហួសល្បឿនកំណត់ បណ្តាលឲ្យបុករថយន្តម៉ាក camery បាឡែន ពណ៌ទឹកប្រាក់ បន្ទាប់មកអ្នកបើកម៉ូតូ បានផ្លោងទៅប៉ះម៉ូតូ ១គ្រឿងទៀត មិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឲ្យរងរបួសស្រាល ចំណែកអ្នកបើកម៉ូតូបង្ក រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់ យកវត្ថុតាងទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកសំឡូត ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់