ព័ត៌មានជាតិ

ស្រីស្អាតលក់ឡេតាមអនឡាញ ត្រូវក្មេងប្រុសម្នាក់ បើកម៉ូតូលក់លៀសហាលបុករងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអ្នកលក់អនឡាញ (ឈ្មោះ ម៉ូនីកា) ពាក់ស្លាកលេខ ភ្នំពេញ 2BH-3777 និងក្មេងប្រុសជិះម៉ូតូលក់លៀសហាលម្នាក់ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បញ្ជាក់៖ ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការសម្របសម្រួល ហើយសម្រាប់ការខូចគឺនារីអ្នកលក់អនឡាញ មិនបានទាមទារនោះឡើយព្រោះគិតថាប្អូនប្រុសគ្មានលុយសង៕

មតិយោបល់