ព័ត៌មានជាតិ

រ៉ឺម៉កទ្បើងស្ពានអកសឺ ម៉ូតូបើកពីក្រោយ គេចមិនទាន់បុកគូទញ៉ាច់ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: ក្មេងប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករ៉ឺម៉កដឹកទុយោ ដែលកំពុងបើកឡើងស្ពាន កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លើស្ពានអាកាសដីហុយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បងប្អូនជិះម៉ូតូ មួយគ្រឿងម៉ាក JOG ពណ៌ក្រហម គ្មានស្លាកលេខ ឌុបគ្នាឡើងលើស្ពានអាកាស ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមានរ៉ឺម៉កដឹកឥវ៉ាន់ ម៉ាស៊ីនភ្លើង និងទុយយោទឹក បើកដោយបុរសម្នាក់ ឡើងស្ពានពីកើតទៅលិច ស្របទិសគ្នា តែទ្បើងមិនរួចអែបចូលខាង ធ្វើឲ្យជនរងគ្រោះគេចមិនទាន់ ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសស្រាល អ្នករួមដំណើររបួសធ្ងន់ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកមធ្យោបាយទាំង២ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក បណ្ដោះអាសន្ន នៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់