ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញ: នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ។

ជនសង្ស័យទាំង ៤រួមមាន៖
១/ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ ឆ្នាំ។
២/ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ។
៣/ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ ឆ្នាំ។
៤/ឈ្មោះ គង់ សាយលីដា ភេទស្រី អាយុ ៣៧ ឆ្នាំ។

សូមបញ្ជាក់៖ ករណីនេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងក្រាម ពណ៌សថ្លា ៨៣កញ្ចប់ ស្មើ២០.១៨ក្រាម ត្រូវបានសមត្ថកិច្ច ចាប់ឃាត់បាន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០នាទី ត្រង់ចំណុចបន្ទប់ជួល ផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

មតិយោបល់