ផ្ទះ ព័ត៌មានជាតិ របួសធ្ងន់៤នាក...

របួសធ្ងន់៤នាក់ក្រោយពីម៉ូតូ២គ្រឿងពន្លះគ្នាយ៉ាងពេញទំហ៊ឹង

0

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូ និងម៉ូតូបានកើតឡើង នៅវេលាម៉ោង ១និង៤៩នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

១-ម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅសេរី២០១៦គ្មានស្លាកលេខ បើកបរដោយឈ្មោះស៊ីម ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( របួសធ្ងន់)បានឌុបឈ្មោះ គា សុខគង់ ភេទ ប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)

២-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ ខ្មៅសេរី២០ ១៧ គ្មានស្លាកលេខ បើកបរដោយឈ្មោះសួន ស៊ឹង ភេទ ប្រុស អាយុ២១ឆ្នាំជាតិខ្មែរ នៅភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)បានឌុបឈ្មោះម៉ៅ ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយ គ្នា ( របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយក ម៉ូតូទាំងពីរគ្រឿងរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.