ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ តាមការិយាយប្រឆាំងការជួញដួរ និងការពារអនីតិជនបានឲ្យដឹង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:៣០នាទី មានករណីអំពើហិង្សាមួយកើតឡើង នៅចំណុចផ្ទះជនរងគ្រោះ ដែលមានឈ្មោះ ថោង សុភាក់ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិតាដែងជើង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ កម្លាំសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនបង្ករម្នាក់ឈ្មោះ ទី ទីម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ ។ បណ្តាលមកពីការផឹកស្រាស្រវឹង និងប្រច័ណ្ឌ បានដុតបំផ្លាញផ្ទះរបស់ខ្លួនឯងទំហំ ៤:៨០ × ៥:៨០ អស់ចំនួន ០១ខ្នង។ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នជនបង្ករត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាម នីតិវិធីច្បាប់។




មតិយោបល់