ព័ត៌មានជាតិ

Update៖ អាសូរណាស់ ប្រឹងធ្វើការដើម្បីយកលុយចិញ្ចឹមគ្រួសារ តែត្រូវជណ្តើរយន្តគ្មានមេត្តា ប្រល័យជីវិតកម្មករសំណង់ ៣នាក់ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: គួរឲ្យអាណិតណាស់កម្មករសំណងចំនួន ៣នាក់ ប្រឹងធ្វើសំណងដើម្បីយកលុយយកទៅចិញ្ចឹមគ្រួសារ ប៉ុន្តែត្រូវបានធ្លាក់ តាមជណ្តើរយន្តស្លាប់ទាំង៣នាក់ ចោលប្រពន្ធកូន។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦៥ ត្រង់ចំណុចអគារកំពុងតែសាងសង់ មួយកន្លែង កម្ពស់២០ជាន់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះទី១មានឈ្មោះ ធីម សារ៉ង ភេទប្រុស អាយុ ២៧ ទៅ២៨ឆ្នាំ មានមុខរបរធ្វើការសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ស្រុកកំណើតនៅ ភូមិត្រពាំង៣ ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅមានស្រុកកំណើតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពុងធំ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញប្រពន្ធរបស់ឈ្មោះ ធីម សារ៉ង តេទៅសួរថា ស្មានណាបានចេញ មកពីធ្វើការ ហើយជនរងគ្រោះ បានលើកនិយាយជាមួយប្រពន្ធធម្មតា។ លុះពេលដល់ព្រឹកស្អែក ប្រពន្ធឆ្ងល់ នៅតែមិនទាន់មកផ្ទះទៀត ក៏ទៅសួរដល់កន្លែង ធ្វើការត្រូវគេប្រាប់មកវិញថា កម្មករចំនួន ៣នាក់ បានធ្លាក់ស្លាប់ តាមជណ្តើរយន្ត ដែលធ្លាក់ចុះមកពីជាន់ទី១២។

ភ្លាមៗនោះដែលក៏មានវត្តមានរបស់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតរៀងៗខ្លួនទៅតាមប្រពៃណី៕

មតិយោបល់