ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ស្ត្រីសង្ស័យម្នាក់ មានផ្ទុកសារធាតុញៀន លួចទូរស័ព្ទដៃនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ា ឡេង ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សិត រក្សាវទី ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៩អឺ០ ផ្លូវលេខ៤៦២ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មុខរបរ សិស្ស ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអាយហ្វូនអ៊ិច ពណ៌ទឹកមាស (ជារបស់ជនរងគ្រោះ) ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុជនរងគ្រោះ បានមកទិញសម្ភារៈប្រើប្រាស់នៅចំណុចកើតហេតុ ដោយមានស្ពាយកាបូបចំនួនមួយខាងក្នុងមានដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនអ៊ិច ពណ៌ទឹកមាស និង សម្ភារៈមួយចំនួនទៀត ក្នុងពេលនោះជនសង្ស័យ បានមកធ្វើសកម្មភាពលូកកាបូបស្ពាយលួចយកទូរស័ព្ទដៃ០១គ្រឿង របស់ជនរងគ្រោះហើយរត់គេចខ្លួន ក្នុងពេលនោះជនរងគ្រោះបានដឹងទាន់ក៏បានស្រែកឆោរឡោរ ដេញតាមចាប់ជនសង្ស័យឆែករកឃើញទូរស័ព្ទម៉ាកអាយហ្វូនអ៊ិចរបស់ខ្លួននៅក្នុងហោប៉ៅខោជនសង្ស័យ ក៏បាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


មតិយោបល់