ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧ និង ០០នាទី ដល់ម៉ោង ២២ និង ០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផលឃាត់យានយន្តសរុបចំន ៥គ្រឿងរួមមាន៖
-ម៉ូតូចំនួន ៤គ្រឿង
-រថយន្តចំនួន ១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានញ្ជូនយានយន្ត ទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់