កណ្ដាលៈ កាលពីវេលាម៉ោង ១និង១០នាទីឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តគេពីក្រោយ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៣៥ ឃុំថ្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះមានវ័យប្រហែល២០ឆ្នាំជាង ពាក់អាវក្រឡាការ៉ូ ខោក្រណាត់ពណ៌ប្រផេះ បើកបរម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CG-5647 ៕





មតិយោបល់