កណ្តាលៈ ករណីធ្វើឲ្យខូចខាតដោយចេតនាគប់កញ្ចក់រថយន្តកើតហេតុកាលពីថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១និង៣៨ នាទីចំណុច ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ២៣-២៤ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល ។
ជនរងគ្រោះ
១.ឈ្មោះ អ៊ឹម សុចិន្តា ភេទ ស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ ហុន ព្រឿង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ។
៣.ឈ្មោះជឿន សុភា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូរថយន្ត ទាំង០២នាក់មានទីលំនៅភូមិស្ពាន ឃុំ ដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)៖
ឈ្មោះ ពេជ្រ ប៊ុនណារ៉ុង ហៅធុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យបានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម
(+វិជ្ជមាន) ។
វត្ថុតាងចាប់យក៖
ដុំឥដ្ឋប្រហោង ០១ដុំ
សម្ភារខូចខាតមាន៖
បែកកញ្ចក់រថយន្តផ្នែកខាងមុខ ០១ផ្ទាំង
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុខាងលើដើមបណ្ដឹង(ជាម្ចាស់រថយន្ត)បានប្រើឲ្យកម្មកររបស់ខ្លួនឈ្មោះហុន ព្រឿង និងព្រូឈ្មោះជឿន សុភា បើករថយន្តម៉ាក FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-3892 ដឹកឥវ៉ាន់ដាក់ឲ្យម៉ូយ ពេលដែលដាក់ឥវ៉ាន់ឲ្យម៉ូយរួចជនរងគ្រោះ បានបើករថយន្តត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានចេញពីផ្លូវលំយកដុំឥដ្ឋប្រហោង គប់សំដៅទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងមុខ បណ្តាលឲ្យបែកខូចខាតទាំងស្រុង បន្ទាប់មកម្ចាស់រថយន្ត បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ខណៈនោះកម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់