ព័ត៌មានជាតិ

មិនដឹងគុំនុំរឿងអ្វី បុគ្គលិកការ៉ាស់ឡានទាញដាវកាប់គ្នាដូចក្នុងរឿងចិន បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១ និង ០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់ហិង្សា ត្រង់ចំណុចការ៉ាស់ឡានដឹកដី ផ្លូវ១៩២៨ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ទាំ ម៉ូសា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ។
ជនរងគ្រោះ ឈ្មោះ ឈាន ធិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកឡានដឹកដី ជនជាតិខ្មែរ។
អ្នកទាំង២ ស្នាក់នៅក្នុងការ៉ាស់ឡានដឹកដីខាងលើ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសចំក្បាលខាងឆ្វេងដេរ១២ថ្នេរ និងកំភួនដៃខាងឆ្វេងដេរ០៥ថ្នេរ។

វត្ថុតាងដកហូតបាន៖ ដាវកែច្នៃចំនួន ១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់