ព័ត៌មានជាតិ

ខឹងមិត្តភ័ក្តិទាញទូរស័ព្ទពីដៃ យកឈើជ្រុងវាយបំផ្លាញម៉ូតូហើយទម្លាក់ចូលទឹកស្ទឹង

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខផ្ទះជនសង្ស័យ ស្ថិតភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា
ម៉ោង ១១ និង ៣៥នាទី ។

ជនរងគ្រោះឈ្មោះ ហាំង ហឿន ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ មឿន រិទ្ធិ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ មុខរបរ មិនពិតប្រាកដ។
សម្ភារ:ខូចខាត៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4020 ។

ដំណើររឿង៖ នៅវេលាកើតហេតុជនរងគ្រោះ ជិះម៉ូតូទៅផ្ទះជនសង្ស័យដែលជាមិត្តភក្តិនឹងគ្នា ខណ:ទៅដល់ជនរងគ្រោះបានសុំទូរស័ព្ទរបស់ជនសង្ស័យទុកប្រើ ហើយក៏ទាញយកពីដៃរបស់ជនសង្ស័យទាំងដែលជនសង្ស័យពុំព្រម ធ្វើឲ្យជនសង្ស័យខឹង បន្ទាប់មកយកឈើជ្រុងវាយបំផ្លាញម៉ូតូ របស់ជនរងគ្រោះនិងរុញទម្លាក់ចូលក្នុងទឹកស្ទឹងតែម្ដង។ ភ្លាមនោះជនរងគ្រោះក៏បានទូរស័ព្ទប្រាប់ឪពុកខ្លួន បន្ទាប់មកទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍លើកដែក។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់