ព័ត៌មានជាតិ

បុរសនេសាទម្នាក់ ត្រូវចរន្តអគ្គិសនីអំពូលភ្លើងដាក់ចង្រិតឆក់ បណ្ដាលឲ្យស្លាប់ នៅស្រុកស្អាង

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា ថ្ងៃ‌ទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧ :០០នាទី ករណីឆក់ចរន្តអគ្គិសនី បណ្ដាលឲ្យស្លាប់ (អំពូលចង្រិត) នៅចំណុចព្រែកទុយោ ស្ថិតនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាន់ ទិត្យ ភេទប្រុសអាយុ ៦១ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទ (ទីលំនៅភូមិលេខ៣ ប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧.០០នាទី ជនរងគ្រោះបានទៅមើលអំពូលភ្លើង ដាក់យកចង្រិតបាត់យូរពេក ប្រហែល ១ម៉ោង ពេលនោះ ប្រពន្ធជនរងគ្រោះបានទៅតាមមើល ពេលទៅដល់កន្លែងកើតហេតុ បានឃើញជនរងគ្រោះដេកផ្កាប់មុខ ដៃខាងធ្វេងកាន់ខ្សែភ្លើងទើបដឹងថា ប្ដីរបស់ខ្លួនបានស្លាប់ទៅហើយ ។ ក៏រាយការណ៍មកសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុប៉ុស្ដិ៍ សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពឃើញថា មានស្នាមដាច់ ២កន្លែង ត្រង់ដៃម្រាមខាងធ្វេងប្រវែង ៦សង់ទីម៉ែត្រ ។ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់