ព័ត៌មានជាតិ

រថយន្ដដឹកទំនិញ២.៥តោនពណ៌ខៀវមានទ្រុងពណ៌ប្រផេះដឹកឥដ្ឋការ៉ូបើកបុកស្ពានសំណាង…

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ស្ថិតក្នុងចំណុចស្ពានអូរក្រាំងអំបិល ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កើតឡើកាលពីវេលាម៉ោង៥និង១៥នាទីនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្កឡើងដោយរថយន្ដដឹកទំនិញប្រភេទ២.៥តោនពណ៌ខៀវមានទ្រុងពណ៌ប្រផេះដឹកឥដ្ឋការ៉ូគ្រោះថ្នាក់ចរាចរណ៍លើស្ពានតែម្ដងបណ្ដាលឲ្យរងរបួសអ្នកបើកបររថយន្មិនបង្កនិងរងរបួសអ្នកដំណើផ្សេងឡើយ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទងកំពុងចំណាត់ការស្ទួចអូសយកចេញដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ពិសេសអ្នកដំណើមកពីទិសខាងកើតសូមបត់ឆ្វេងដៃតាមផ្លូវភូមិត្រពាំងខ្យងដើម្បីបញ្រ្ចាសការកកស្ទះសូមមេត្ដាយោគយល់អរគុណ៕

 

មតិយោបល់