ស្វាយរៀងៈ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានបុរសម្នាក់បានស្លាប់ភ្លាមៗក្រោមដើមត្នោតខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀតតែអកុសលស្នួរបាក់បណ្តាលអោយធ្លាក់មកដីស្លាប់យ៉ាងអាណោចអធ័មបន្សល់ទុកកូនប្រុសស្រី៣នាក់អោយប្រពន្ធមើលថែ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ដោយមានពលរដ្ឋរាយការណ៍មកថាមានមនុស្សធ្លាក់ពីលើដើមត្នោតបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តទៀតថាជនរងគ្រោះខាងលើនៅមុនពេលកើតហេតុបានឡើងយកទឹកត្នោតដូចសព្វមួយដងហើយនៅវេលាកើតហេតុដោយដើរឆ្លងស្នួរទៅដើមមួយដែលចងស្នួរសម្រាប់ឆ្លងទៅមកតែជាអកុសលបានបានបាក់ស្នួរបណ្តាលអោយជនរងគ្រោះធ្លាក់មកក្រោមនិងបានស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះដែលបានស្លាប់ក្នងហេតុការណ៍នេះមានឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បេីងត្នោត ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុមានប្រពន្ធឈ្មោះ សោម សារឿន អាយុ ៥៥ឆ្នាំមុខរបរលក់ដូរនៅផ្ទះនិងមានប្រុសស្រីចំនួន៣នាក់។
ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើកាពិនិត្យនិងតាមសម្តីក្រុមគ្រួសារសពបានប្រាប់ថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ពីលើដើមត្នោតពិតប្រាកដមែនហើយសមត្ថកិច្ចប្រគល់សពអោយទៅខាងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់