ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ជាប់ខ្នោះសមត្ថកិច្ច ករណីឆក់ទូរស័ព្ទ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ២ នាក់ ត្រូវបានសមត្ថកិច្ច នគរបាល សង្កាត់ព្រែកថ្មី ឃាត់ខ្លួន បន្ទាប់ពី ធ្វើ សកម្មភាព ឆក់ ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋ នៅមុខ ផ្ទះគ្មាន លេខ ផ្លូវ ៣៦៩ ភូមិ ចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០ និង ៤០ នាទី ។

ជនសង្ស័យ មានឈ្មោះ ទី ១- ថោង សុថា រ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ភូមិ មិត្តភាព ១ សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ ( មានប្រើ ប្រាស់ ថ្នាំញៀន ) និង ២- ឈ្មោះ ជេ ត គង់ ជី វ័ ន្ត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅ ភូមិ ចុង ព្រែក សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ ។ ជនសង្ស័យ ត្រូវ សមត្ថកិច្ច ល្បាត ឃើញ ប្រដេញ ចាប់ខ្លួនបាន នៅលើ កំណាត់ ផ្លូវជាតិ លេខ ១ ភូមិ ដើម ស្លែង សង្កាត់ ច្បារអំពៅ ទី ២ ខណ្ឌ ច្បារអំពៅ ។

ជនរងគ្រោះ ឈ្មោះ ជូ ចាន់ រ៉ា ភេទ ស្រី អាយុ ២៩ ឆ្នាំ ជាតិខ្មែរ មុខរបរ ជាង អ៊ុតសក់ ស្នាក់នៅ ផ្ទះជួល សង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក ។

ជាមួយនឹង ការឃាត់ខ្លួន ជនសង្ស័យ ខាងលើ សមត្ថកិច្ច ដកហូត ម៉ូតូ ១ គ្រឿង ម៉ាក Beat ពណ៌ ផ្កាឈូក លា យស ពាក់ ស្លាក លេខ ភ្នំពេញ 1HT-9809 ( របស់ ជនសង្ស័យ ជិះ ធ្វើ សកម្មភាព ) និង ទូរស័ព្ទ ១ គ្រឿង របស់ ជនរងគ្រោះ ។

ជនសង្ស័យ ទាំង ០២ នាក់ រួម នឹង វត្ថុតាង សមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាន ខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងអនុវត្ត តាមច្បាប់ ៕

 

មតិយោបល់