ព័ត៌មានជាតិ

ភ្លើងព្រៃឆាបឆេះផ្ទះពលរដ្ឋ ដាច់ស្រយាលមួយកន្លែង បណ្តាលឲ្យរងការខូចខាត

ព្រះវិហារៈ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៤៥នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ១លើក នៅតំបន់ជនបទដាច់ស្រយាល ឆ្ងាយពីទីរួមស្រុក ស្ថិតក្នុងភូមិសាស្រ្តភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង ។

ជនរងគ្រោះឈ្មោះ គីម ម៉ៃ ភេទប្រុស អាយុ៥១ឆ្នាំ មានទំហំផ្ទះ៥ម៉ែត្រ ×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ និងខូចខាតសម្ភារៈដូចជា៖
១.ទឹកប្រាក់សរុប១,៥០០,០០០៛,២.ស្រូវ ចំនួន០៦បេ និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ បង្កឡើងដោយភ្លើងព្រៃ ។

ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡើយ៕

មតិយោបល់