កណ្ដាលៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី ចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានធ្វើការចាប់ខ្លួនឈ្មោះ គា លីឈាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់
កើតហេតុកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ៧៨២-១៥ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការតាមនីតិវិធី៕


មតិយោបល់