ព័ត៌មានជាតិ

ប្រពន្ធផិតនាំប្រុសចូលផ្ទះសំណាក់មហា លាភ ប្តីតាមទាន់ប្តឹងសមត្ថកិច្ចចាប់ខ្លួន

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី ចំណុចបន្ទប់A២០ ផ្ទះសំណាក់មហា លាភ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះជាប្តីឈ្មោះ សួស ចម្រើន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ភ្នំពេញ មុខរបរលក់ដូរ។ រីឯជនល្មើសទាំង២នាក់៖
១-ឈ្មោះ វ៉េត អូនតូច ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ភ្នំពេញ , មុខរបរ លក់ដូរ ត្រូវជាប្រពន្ធជនរងគ្រោះ(ឃាត់ខ្លួន)។
២-ឈ្មោះ ងួន វិឆ័យ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ៤សង្កាត់មនោរម្យ ខណ្ឌ7មករា ភ្នំពេញ មុខរបរ លក់ដូរ ត្រូវជាសាហាយ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមាន រថយន្ត១ គ្រឿងម៉ាក camary ឆ្លាមឆ្នាំ១៩៩៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2M 0114។
សភាពនៃរឿងហេតុ មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបានរៀបការអស់រយ:ពេល១៤ឆ្នាំមកហើយ និង បានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវនៅថ្ងៃទី០៥/០៧/២០១១ ដោយទទួលបានកូន៤នាក់ ស្រី១ប្រុស៣។ ក៏ប៉ុន្តែមួយឆ្នាំចុងក្រោយជីវិតប្តីប្រពន្ធរបស់គាត់រស់នៅមិនចុះសម្រុង និងឈ្លោះគ្នាជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដោយបាត់ប្រពន្ធ និងរថយន្តរបស់គាត់ខាងលើមិនឃើញនៅផ្ទះ ក៏បានតាមរកឃើញប្រពន្ធគាត់ និងប្រុសសាហាយ បានជិះរថយន្តនាំគ្នាចូលដេកផ្ទះសំណាក់មហាលាភបន្ទប់លេខA២០ រួចគាត់ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិកំពង់សំណាញ់ឲ្យចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់តែម្តង៕

 

មតិយោបល់