ព័ត៌មានជាតិ

ព្រឺសក្បាល! បុរសម្នាក់ ចង.ក​ សម្លាប់ខ្លួនលើដើមចារ

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី នៅចំណុចទទូលបង់បត់ ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច មានករណីមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ មួន ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទូលពពេល ឃុំគោកគង់លិច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង បានយកក្រមាទៅចង.កនឹងដើមចារសម្លាប់ខ្លួន។

ផ្អែកតាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ពេលផឹកស្រាម្តងៗតែងតែវង្វែងរត់បណ្តោយថ្នល់ ហើយស្រែកឲ្យគេជួយថា មានគេមកសម្លាប់ និងធ្លាប់រត់ទៅចង.ក១ម្តងរួចមកហើយ តែជួយទាន់។

តាមការពិនិត្យរបស់សមត្ថកិច្ច ឃើញថា ពុំមានស្នាកស្នាមគួរឲ្យកត់សម្គាល់ឡើយ ដូច្នេះការសន្និដ្ឋានរបស់សមត្ថកិច្ច សព គឺស្លាប់ដោយសារចងកប្រាកដមែន ដោយសារជនរងគ្រោះ មានជំងឺប្រសៃប្រសាទ។

ក្រោយបំពេញបែបបទរួច សមត្ថកិច្ច បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់