ព័ត៌មានជាតិ

ស្រ្តីជើងខ្លាំង ជិះរថយន្តចូលទៅដុតឈើ ក្នុងរោងចក្រ​ ប្រាយវ៉េរ​ ផលិតឈើកៅស៊ូ

កណ្ដាលៈ កាលពីវេលាម៉ោង ១​០ ព្រឹកថៃ្ងទី​១៦​ ខែមេសា​ ​ឆ្នាំ​២០១៨​ មានករណីអគ្គិភ័យ ឆេះរោងចក្រ​ ប្រាយវ៉េរ​ ផលិតឈើកៅស៊ូ​ ស្ថិតនៅភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់​ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ សហការជាមួយកម្លាំងប៉ុស្ដិ៍ពើក​ ប៉ុស្ដិ៍ឈើនាង​ ប្រជាការពារទាំង២ឃុំ និងប្រជាពលរដ្ឋ បានជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆ័ត្រយោង​ ៩១១​ អស់ចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន៦ឡាន បានរលត់ជាស្ថាពរ ។

សម្ភារខូចខាតរួមមាន៖ ឈើកៅស៊ូចំនួន​ ២០គីប។

តាមសាក្សីបំភ្លឺ​ឈ្មោះ ឃឿន​ ធឿន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជាកម្មករ​ បានឃើញរថយន្តមួយគ្រឿង​ មានគ្នា​៤ទៅ៥នាក់ ចូលទៅដុតឈើ​ ហើយបានគំរាមមិនឲ្យចូលពន្លត់ភ្លើងកំពង់ឆេះនោះទេ​ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន​ ឈ្មោះ​ កែវ​ រតនៈ ហៅចែហ្គិច​ ភេទស្រី​ បើកបររថយន្តម៉ាក៥៧០​ ស៊េរី​ ២០​១៧​ ពាក់ស្លាកលេខ​ ខម​-៦៧៦២ ជាអ្នកដុត​៕

មតិយោបល់