ព័ត៌មានជាតិ

មេឃត្រជាក់ពេក មួយគ្រួសារនាំគ្នា ដុតភ្លើង ដេកឆ្អើរបំបាត់រងារ រហូតឆេះផ្ទះអស់

ឧត្តរមានជ័យៈ នៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ (ផ្ទះទាម) អស់ទាំងស្រុង។

ផ្ទះសង់ពីឈើទំហំ ៤.៥០x៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ម្ចាស់ផ្ទះឈ្មោះ ព្រឿយ ជួន អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ ម៉ន សុផា អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៣ខែ។

មូលហេតុ៖ ដុតភ្លើង ដេកឆ្អើរកុំឲ្យរងារ ទើបបណ្តាលឲ្យរាលដាលឆេះផ្ទះ ក៏នាំប្រពន្ធកូនចេញក្រៅ និងហៅអ្នកជិតខាងជួយពន្លត់ តែដោយសារខ្យល់ខ្លាំង ទើបពន្លត់មិនបាន៕

មតិយោបល់