ព័ត៌មានជាតិ

យុវជន៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញ…

បាត់ដំបង: កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ត្រង់ចំណុចក្រុមទី៩ ស្ថិតភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ ធឿន ផង ហៅចាវ ភេទប្រុស អាយុ ៣២ ឆ្នាំ។
២/ឈ្មោះ ម៉ិ ប្រុសម៉ៃ ភេទប្រុស អាយុ ២២ ឆ្នាំ។
៣/ឈ្មោះ ស៊ិន តេវ៉ូ ភេទប្រុស អាយុ ១៦ ឆ្នាំ។
អ្នកទាំង៣ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
៤/ឈ្មោះ ជា សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
៥/ឈ្មោះ យិមហេង ហៅចែ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទមេតាំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៧កូនថង់
-ទូរសព្ទដៃ០៣គ្រឿង
-ដេកកេះចំនួន០៥
-ជញ្ជីងថ្លឹងចំនួន០១
-ពូថៅចំនួន០១កាំបិតវែងចំនួន០១ព្រមទាំងសម្ភារ:ប្រើប្រាស់ពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់