ព័ត៌មានជាតិ

រ៉ឺម៉កក្រឡាប់ចំណែករថយន្តខ្ទេចផ្នែកខាងមុខនៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរុឺម៉កមួយគ្រឿងបុកគ្នាបណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅផ្លូវបំបែកទៅវត្តអូរត្រេះ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបានទៅបុកជាមួយ រ៉ឺម៉កបើកបរដោយ ជនជាតិខ្មែរបណ្តាលឲ្យរងរការខូចខាតតែសម្ភារ សំណាងមនុស្សគ្រន់តែរងរបួសស្រាល៕

 

មតិយោបល់