ព័ត៌មានជាតិ

លុចស៊ីស ៤៧០ ពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចមុខផ្សារទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បើកបុកក្បាលព្រួញចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលខូចខាត២កង់ ចំណែករថយន្តបង្ក ក្រឡាប់ផ្ងារជើងម្ខាង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងបុរសពីរនាក់ទៀត បើករថយន្តលុចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT 5526 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ។ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលរងការខូតខាត២កង់ ចំណែករថយន្តបង្ក ក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អ មិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ការិយាល័យចរាចរណ៍ ចុះមកវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុក រង់ចាំដោះស្រាយ តាមផ្លូវច្បាប់បន្ត៕

មតិយោបល់