ព័ត៌មានជាតិ

ចូលលួចម៉ូតូក្នុងបុរីលឹមឈាងហាក់ សន្តិសុខឃើញក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ជិះម៉ូតូចូលបុរី បម្រុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានក្រុមសន្តិសុខយាមកាម នៅទីនោះ ចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ដង្កោ កាលពីវេលាម៉ោង១នឹង១៥ នាទីយប់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរី លឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សេង សុភក្កិ ហៅហល់ ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរមិនប្រាកដ មានស្រុកកំណើត ភូមិគរកណ្ដាល ឃុំកុងរុង ស្រុកព្រៃឈរ ខេត្តកំពុងចាម។

បើតាមសម្ដីសន្តិសុខយាមបុរីឈ្មោះ ភាព ឆៃដែន ភេទប្រុស អាយុ២១ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានឃើញជនសង្ស័យ មានគ្នា៣នាក់ ជិះម៉ូតូសង់កូរ៉េ មួយគ្រឿងមកក្នុងបុរីខាងលើ ពេលនោះជនសង្ស័យម្នាក់ ឃើញនៅខាងមុខផ្ទះមួយមិនមានលេខ ផ្លូវ៨.B ដែលម្ចាស់ផ្ទះទុកម៉ូតូ២គ្រឿង នៅខាងផ្ទះមានម៉ាកស្កុបពីរ មួយគ្រឿង នឹងហុងដាសេ១២៥ មួយគ្រឿង ខណៈនោះជនសង្ស័យ បានដើរលូកដៃកាន់សោផ្ទះបម្រុង នឹងឆ្កឹះសោតែត្រូវបានក្រុមសន្តិសុខ ដែលយាមកាមនៅបុរី ឃើញទាន់ នឹងបានបោះតាមវិទ្យុទាក់ទង ដើម្បីឲ្យកម្លាំងជួយ តែពេលនោះជនសង្ស័យបានដឹងខ្លួនមុន ហើយរត់ឡើងទៅលើ ផ្ទះមួយ ដែលគេមិនទាន់សាងសង់រួចសម្ងំលាក់ខ្លួន ត្រូវក្រុមសន្តិសុខ ដើររក នឹងចាប់បានម្នាក់ ។ ចំណែកពីរនាក់ ជិះម៉ូតូគិចខ្លួនបាត់។

សន្ដិសុខដដែលបានបន្ដទៀតថា ក្រោយពីឃាត់ខ្លួន នៅព្រឹកម៉ោង៥ ថ្ងៃទី២៦ ខែសីហានេះ ក្រុមសន្តិសុខ បានប្រគល់ជនសង្ស័យរូបនេះ ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលដង្កោ ដើម្បីចាត់ការបន្ត។

តាមសម្ដីសារភាពថា របស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនធ្លាប់លួចបុរីនេះ បានចំនួន២លើក មកហើយ តែលើកនេះ អស់លក្ខណ៍ ត្រូវបានសន្តិសុខចាប់បានតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

លួចម៉ូតូ១

https://youtu.be/nDzgE4niz9M

មតិយោបល់