ព្រៃវែងៈ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី មាន ករណី អគ្គិភ័យ ឆាបឆេះ ផ្ទះ ប្រជាពលរដ្ឋ ត្រង់ចំនុច ភូមិជំនិក ឃុំ កំពង់ពពិល ស្រុក ពារាំង ផ្ទះ ១ ខ្នង ទំហំ (៦x១២)m ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា របស់ម្ចាស់ឈ្មោះ ប្រាក់ សារ៉ឺន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិជំនិក ឃុំ កំពង់ពពិល បណ្តាលឲ្យខូចខាតផ្ទះ ២០% និងខូតខាតសម្ភារៈមួយចំនួនដូចជាៈ
-ជញ្ជាំងផ្ទះ ១ ផ្ទាំង
-សសរ ១ ដើម
-ដំបូល ១ ជ្រុង
-ពូក ១
-កង្ហា ៣ គ្រឿង
-ទូរទរស្សន៍ ១ គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ។
-សរុបជាទឹកប្រាក់ប្រមាណប្រហែល ៥ លានរៀល ។
-មូលហេតុៈ ទុស្សេរខ្សែរភ្លើងកង្ហា ។
-ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ១ ស៊ីទែន រថយន្ត កម្លាំងនគរបាលនិងប្រជាពលរដ្ឋ ចុះជួយពន្លត់បានទាន់ ពេលវេលា មិនឲ្យឆាបឆេះទៅផ្ទះជិតខាង៕
មតិយោបល់