ព័ត៌មានជាតិ

អ្នកភ្នំពេញមានដឹងការបង់ប្រាក់ថ្លៃប្រមូលសម្រាមហើយឫនៅ?

ភ្នំពេញៈ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង់ប្រាក់ថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីដើមខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិចរបស់ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង អ៊ី-ម៉ាន់នី លីហួរវេលុយ ផៃផេ ទ្រូម៉ាន់នី ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី ៥០០រៀលទៅ ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ទូទាត់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែមួយប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនប្រជាពលរដ្ឋអាចទាក់ទងទៅកាន់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមានរាយនាម និងលេខទូរសព័្ទទំនាក់ទំនងដូចខាងក្រោម៖
-លោក នួន សំណាវុធ 017 722 228
-លោក កែវ ចាន់ណារិទ្ធ 097 53 21 123
-លោក ឡាយ អ៊េវិន 085 678 666
-លោក សាំ ផល្លា 012 948 888
-លោកស្រី គុណ ម៉ាលីន 010 990 555
-លោក ងួន រតនា 017 622 577
-កញ្ញា ស៊ន រចនី 012 656 982
-កញ្ញា មិ សុខគា 085 242 427
-លោក ណាវ រដ្ឋា 017 867 872
-លោក ឃ្លាំង ឆៃលីន 077 537 726 ៕

មតិយោបល់