សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីផ្នែកការងារប្រឆាំងគ្រឿងញៀនបានសហការជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំដែកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចាស់បានឃាត់ខ្លួនមុខសញ្ញាចំនួន០៧នាក់ពីបទរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅភូមិក្បួន និងភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យទាំង៧នាក់រួមមានៈ១-ឈ្មោះឡៃលី(តាម) ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)។
២-ឈ្មោះអៃ ឆៃយ៉ា (វ៉ៃ) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្បួន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (មានសារធាតុញៀនក្នុងខ្លួន)។
៣-ឈ្មោះផុន យ៉ុងជេ ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិក្បួន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)។
៤-ឈ្មោះ ណាំ ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)មុខសញ្ញាជូញដូរ។
៥-ឈ្មោះហ៊ន់ ធេប ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)។
៦-ឈ្មោះស៊ាប រចនា (ម៉ាញ) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកសង្កែ ឃុំខ្ចាស់
ស្រុកសូទ្រនិគមខេត្តសៀមរាប(មានសារធាតុញៀនក្នុងខ្លួន)។
៧-ឈ្មោះនិលថាត់ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិគោកសង្កែឃុំខ្ចាស់
ស្រុកសូទ្រនិគមខេត្តសៀមរាប(មានសារធាតុក្នុងខ្លួន)។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ទូរស័ព្ទដៃចំនួន០៧គ្រឿងឧបករណ៍ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
មតិយោបល់