ព័ត៌មានជាតិ

ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន បើស្រលាញ់ខ្លូន និង ក្រុមគ្រួសារ

បាត់ដំបង: កាលយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ វេលោម៉ោង៧និង៣០នាទី អនុវត្តជាប់ជា ប្រចាំតាមមតិណែរនាំរបស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចការណែរនាំលើជំនាញ ពីលោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលរកា ចុះប្រត្តិបត្តិការ បង្រ្កាបករ ណី រក្សាទុកចាត់ចែងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូវសារ ធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងភូមិសាស្រ្ត ក្រុមទី៧ភូមិដំបូកបុណ្យហៅ ខ្សោយ ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំង ជាមួយនេះបានឃាត់ខ្លួនជនស័ង្សយ ចំនួន ០២ នាក់គឺ:

១-ឈ្មោះ ហៀត ថាហៅក្រិម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ជឿម ហាយ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមានះ
ម្សៅក្រាមពណ៍សថ្លាចំនួន ០៨ថង់មានទម្ងន់៦,៧៨ក្រាមទាំងសំបកថង់ (សង្ស័យជា
សារធាតុញៀន)
ទូរសព្ទដៃចំនួន០៣គ្រឿង
សម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន និងថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ប្រាក់ខ្មែរចំនួនប្រាំពាន់រៀល។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នគរបាលស្រុកកំពុងធ្វើការ ស្រាវជ្រាវ និងរៀបចំឯកសារបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់