ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា នៅស្រុកបាទី

តាកែវៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦២ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តតាកែវ ចាប់ខ្លួនជនជាប់ចោទឈ្មោះ ម៉ិចទីណា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅចំណុចភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

មតិយោបល់