កណ្តាល: នៅវេលាម៉ោង ៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សង្ស័យរោគចិត្ត បុរសម្នាក់ ត្រូវបានគេវ៉ៃបែកមុខ បន្ទាប់ពីធ្វើសកម្មភាព ចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរខ្មាសនារីៗ ខណ:ដែលពួកគេ កំពុងអង្គុយនោមក្នុងបន្ទប់ទឹក ។
ហេតុការណ៍នេះ បានឡើងត្រង់ចំណុចហ្គារ៉ាស់សាំង PTT សង្ស័យជារបស់កូនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ស្ថិតនៅវង្វង់មូលស្រីបីគួរស្រូវ ផ្លូវជាតិលេខ២ ខេត្តកណ្តាល។
សូមបញ្ជាក់៖ ករណីនេះ តាមប្រភពព័ត៌មានពីសមត្ថកិច្ច លួចបង្ហើបប្រាប់ Post News ថា សរុបសេចក្ដីមក ជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលទេ ទាំងសាច់ញាតិក៏បានបើករថយន្តចេញទៅបាត់ រីឯបុរស ដែលលួចមើលកេរ្តិ៍ខ្មាសនារីៗ ក្នុងបន្ទប់ទឹក មានមុខរបរ ជាគ្រូបង្រៀននៅស្រុកបាទី៕
មតិយោបល់