ព័ត៌មានជាតិ

សង្ស័យមុខរបរថែមាន់មិនសូវកាក់កប លោតផ្លោះខុសទំនង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីសារធាតុញៀន តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រ៉ៃ សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរអ្នកថែមាន់ឲ្យបង មានទីលំនៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លា០៣កញ្ចប់ធំល្មម
-ទូរស័ព្ទដៃ០២គ្រឿង
-ប្រាក់៩០,០០០រៀល
-ជញ្ជីងថ្លឹង០១
-កាបូបដៃ០១
-ថង់សម្រាប់ច្រក០១ដុំ
-ម៉ូតូ០១គ្រឿងម៉ាក ស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1T-0817។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ចូនទៅការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់