ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចខ្សែភ្លើង

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ទី០៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសក័រាជ ២៥៦៥ ត្រូវនិង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១វេលាម៉ោង០១និង០៥នាទី រំលងអាទ្រាតមានករណីអំពើលួច ខ្សែភ្លើងនៅចំណុចភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ អោម វណ្ណេ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក៖
១–កង់មួយគ្រឿង (របស់ជនសង្ស័យ)។
២–ខ្សែភ្លើងមួយដុំ (របស់ជនរងគ្រោះ)។
៣–កន្រ្តៃកាត់ខ្សែភ្លើងមួយ (របស់ជនសង្ស័យ)។

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះកង់ចូលទៅលួចនៅការដ្ឋានសាងសង់ស្ពាន ដែលទុកចោល នៅជិតវត្តព្រែកសំរោង បានខ្សែភ្លើងមួយដុំ រួចបានលើកដាក់លើកង់ជិះតាមផ្លូវយកទៅផ្ទះ ក៏ជួបនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍តាខ្មៅ ហៅសាកសួរ រួចបានឃាត់ខ្លួនជនសង្ស័យបានព្រមទាំងវត្ថុតាង ហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់