ព័ត៌មានជាតិ

Update៖ ប្រពន្ធគ្រាន់តែលឺរឿងបែបនេះសន្លប់ស្តូក ពីព្រឹកប្រាប់ថាទៅរកឃ្មុំ តែពេលល្ងាចបែរជាស្លាប់

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗឯក្មួយបួសធ្ងន់ប្រពន្ធរបស់សពគ្រាន់តែលឺគេប្រាប់ថាប្តីស្លាប់ក៏រន្ធត់ចិត្តរហូតសន្លប់ស្តូកនៅផ្ទះ។
ហេតុការណ៍នេះ បានកេតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី ១៧ខែធ្នូ ឆ្នាំ ២០១៩ស្ថិត លើកំណាត់មហាវិថីឈ្នះឈ្នះចំណុចមុខរណ្តៅដីតាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សឹន សៀវណនភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់មានប្រពន្ធនិងកូនក្នុងបន្ទុកគ្រួសារ៣នាក់ស្រី២ប្រុស១ស្នាក់នៅភូមិគោលកន្លែងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហ៊ីណូពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3A 2560បើកដោយបុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ម៉ូតូម៉ាកហុនដាឌ្រីមពណ៌ខ្មៅពាក់សលាកលេខភ្នំពេញ 1GY 0982 ស៊េរីឆ្នាំ២០១៨ជិះដោយជនរងគ្រោះឈ្មោះសឹន សៀវណននិងឌុបក្មួយប្រុសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថាជនរងគ្រោះពីរនាក់ពូនិងក្មួយខាងលើបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះតាំងពីព្រលឹមទៅរកឃ្មុំនៅក្នុងទឹកដីខណ្ឌជ្រោយចង្វាររហូតដល់ម៉ោងកើតហេតុខាងលើបានជិះម៉ូតូឌុបគ្នាត្រត្រឡប់មកផ្ទះវិញតាមបណ្តោយមហាវិថីឈ្នះឈ្នះទិសដៅពីកើតទៅលិចខណ:មកដល់កើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីណូខាងលើបានបើកចេញពីរណ្ដៅដីតាកៅឆ្លងផ្លូវមិនទាន់ផុតក៏ត្រូវម៉ូតូជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពូដែលជាអ្នកឌុបហើយក្មួយជិះពីក្រោយរងរបួសធ្ងន់ភ្លាមៗនោះរថយន្តខាងលើបើកគេចទៅចាក់ដីធ្វើព្រងើយ។
ប្រភពបន្តថាខណ:ពេលរាងយូរបន្តិចទំនងតៃកុងខាងលើនឹកក្នុងចិត្តថាគ្មានអ្នកឃើញទើបត្រឡប់រថយន្តមកវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រ ។
ដោយឡែកប្រពន្ធរបស់សពបានសន្លប់ស្តូកបន្ទាប់ពីលឺដំណឹងថាប្តីស្លាប់ដោយជួបគ្រោះស្នាក់ចរាចរណ៍
ក្រោយឃាត់ខ្លួនម្ចាស់រថយន្តនិងវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍រាជធានីរងចាំកាត់ទោសតាមច្បាប់ជាក្រោយរីសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់