ព័ត៌មានជាតិ

ឈ្លោះគ្នាតិចតួចប្ដីពោលថា «ខ្ញុំឱបឯងជាលើកចុងក្រោយ» លុះព្រឹកឡើងស្រាប់តែប្រទះឃើញសព នៅលើដើមសង្កែ

កណ្ដាល: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទី មានករណីអត្តឃាត ត្រង់ចំណុចបឹងម្លិចស្ថិតនៅក្រោមដើមសង្កែក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស្រ៊ន ស្រ៊ុន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ។

សម្ភារ:ចាប់យក៖ ខ្សែរម៉ាស៊ីនបូមទឹកចំនួន០១ ប្រវែង៦តឹក។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣៥នាទី ប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ព្រែកគយថា ខ្លួនបានឈ្លោះប្រកែកជាមួយប្ដីបន្តិចបន្ទួចហើយគាត់ពោលថា ខ្ញុំឱបឯងជាលើកចុងក្រោយ។ លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទី ប្រជាពលរដ្ឋអ្នកដើររកឃ្មុំបានប្រទះឃើញឈ្មោះ ស្រ៊ន ស្រ៊ុន បានចងក នៅដើមសង្កែដោយខ្សែរម៉ាស៊ីនបូមទឹក។
បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធ នឹងប្រជាពលរដ្ឋសមត្ថកិច្ច ក៏បានចុះមកដល់កន្លែងកើតហេតុបានសហការជាមួយកម្លាំងជំនាញ ពិនិត្យកន្លែងកើតហេតុស្រុកប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ព្រែកស្នាយ។

បានធ្វើការពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វី ក្រៅពីស្នាមចងកឡើយ ។ ហើយតាមការបំភ្លឺរបស់ឈ្មោះ ជែល សុខហេង ជាប្រពន្ធ និងបងស្រីបង្កើតឈ្មោះ ស្រ៊ន សៀកគីម បាននិយាយថា រាល់ដងឲ្យតែឈ្លោះប្រកែកគ្នាជនរងគ្រោះ តែងតែរកចងករហូត។

ការសន្និដ្ឋាន៖ សាកសពអាចស្លាប់ដោយការចងក ក្រោយពេលពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់