ព័ត៌មានជាតិ

បុរសអាល្លឺម៉ង់២នាក់ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្ករឲ្យបុរស ជាជនជាតិអាល្លីម៉ង់ម្នាក់ រងរបួសធ្ងន់ រវាងរថយន្ត និងរថយន្តកាលពី វេលាម៉ោងជិត៣រ សៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧នេះ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិអាល្លីម៉ង់ជិះ រថយន្តម៉ាកវីហ្គោ ពាក់ស្លាកលេខប្រទេសថៃ ៣២២៨ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ មានឈ្មោះ លី ហេនណល វិកមែនព្រិក អាយុ ៧៦ឆ្នាំ ជនជាតិអាល្លឺម៉ង់ ក្នុងនោះមានម្នាក់របួសធ្ងន់ឈ្មោះហ៊ូ បឺត ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិអាល្លឺម៉ង់ដូចគ្នា និងរួមដំណើរ ក្នុងរថយន្តជាមួយគ្នាផងដែរ ចំនែករថយន្តកុងទីន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3696។

បច្ចុប្បន្ន រថយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តរងចាំដោះស្រាយតាមច្បាប់៕

មតិយោបល់