ព័ត៌មានជាតិ

ទុក្ខផ្ទួនៗ ប្រពន្ធក្លាយជាស្រីមេម៉ាយ ឯកូនតូចកំព្រា ព្រោះឪពុកជិះម៉ូតូដួលស្លាប់

មណ្ឌលគិរី: កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានតាគារ ក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុរសម្នាក់ ជិះម៉ូតូដឹកឈើ សង្ស័យធ្ងន់ពេក បណ្ដាលឲ្យដួលស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ សន ស្រស់ អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះ ធឿន សុខឃឿន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិ-ឃុំកើតហេតុ មានកូនស្រីម្នាក់ក្នុងបន្ទុក៕

មូលហេតុ៖ ដោយសារដឹកឈើបេងចំនួន០៥ដុំ ពេលចុះចំណោតបាក់បូមខាងក្រោយ បណ្ដាលឲ្យដួល ហើយឈើសង្កត់លើ៕

មតិយោបល់