កោះកុងៈ មានករណីភ្ញាក់ផ្អើលមួយកើតឡើង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨ និង ១០នាទីយប់ ត្រង់ចំណុចមុខផ្សារស្រែអំបិល ស្ថិតភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងជំនាញបានចុះល្បាត ដឹកនាំដោយលោក ខាំ វង្ស នាយប៉ុស្តិ៍ស្រែអំបិល ត្រង់ចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់ឈ្មោះ ខឿន ស៊ីណាង ភេទប្រុស អាយុ ២៩ ឆ្នាំ កំពុងដេកក៏ធ្វើការសួរនាំហើយឲ្យត្រឡប់ទៅផ្ទះវិញ ប្រហែម២០នាទីក្រោយមកបុរសរូបនេះបានទៅផ្ទះលោកមេប៉ុស្តិ៍ជួនឹងភរិយាគាត់ក៏សួរថា លោក ខាំ រង្ស នៅផ្ទះអត់ ខណៈនោះភរិយាគាត់ឆ្លើយថា គាត់មិននៅទេចុះល្បាត ស្រាប់តែបុរសនោះនិយាយថា ទោះជាយ៉ាងណាក៏ដោយនឹងធ្វើឃាតលោក ខាំ វង្ស ឲ្យបានក្នុងយប់នេះរួចដើទៅវិញបាត់ ឮដូចនេះភរិយាគាត់ក៏ផ្ដល់ដំណឹងឲ្យលោកមេប៉ុស្តិ៍បានដឹង បន្ទាប់មកលោកក៏រកឃើញជនសង្ស័យនៅមុខផ្សារម្ដងទៀត ព្រមទាំងហៅសួរនាំរូបគេនៅតែនិយាយបែបនេះទើបធ្វើការឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់